Collection: 3 Ways To Encourage Brighter Skin

វិធី 3 យ៉ាងដើម្បីជំរុញឱ្យស្បែកភ្លឺជាងមុន & កាត់បន្ថយស្នាមអុចខ្មៅយ៉ាងឆាប់រហ័ស
អ្នកណាក៏កំពុងទន្ទឹងរងចាំ ដំណេីរកំសាន្តនាពេលខាងមុខនេះដែល ការដេីរស្រូបខ្យល់ស្រស់ថ្លានាមាត់សមុទ្រ ជិះកង់មេីលប្រសាទដ៏ស្រស់ស្អាត ឬការធ្វេីដំណេីរទៅស្រុក និង វត្តអារាមជាដេីម។ សំរាប់ដំនេីរកំសាន្តជាច្រេីនថ្ងៃនេះផងដេរ អ្នកណាមិនចង់អោយស្បែករបស់ខ្លួនមេីលទៅភ្លឺថ្លាជាងមុននោះ។
ខាងក្រោមគឺជាវិធីសាស្រ្តងាយៗដេីម្បី ប្រែស្បែកដែលស្រអាប់ មកភ្លឺថ្លាជាងមុនដេីម្បីត្រៀមដំនេីរកំសាន្តខាងមុខនេះ៖
1. ជំរុះកោរសិការជាប្រចាំ
ការជំរុះកោរសិការស្បែកជាប្រចាំគឺសំខាន់ណាស់ព្រោះថាវាអាចធ្វេីអោយស្បែករបស់អ្នកទន់ជាងមុន ម៉ត់ជាមុន និង ការស្រូបយក Skincare បានល្អជាងមុនផងដែរ។ ប៉ុន្តែ ថាតើអ្នកគួរ តែជំរុះស្បែកនេះប៉ុន្មានដងក្នុងមួយសប្តាន៍នេះអាស្រ័យយ៉ាងខ្លាំងទៅលើប្រភេទស្បែករបស់អ្នក—អ្នកដែលមានស្បែកងាយនឹងប្រតិកម្មអាចធ្វើការ exfoliate បានតែម្តងក្នុងមួយសប្តាហ៍ ខណៈពេលដែលស្បែកធម្មតាអាចធ្វេីការ exfoliate ពីរដង ឬបីដងក្នុងមួយសប្តាហ៍ក្នុងករណីខ្លះ។
ប្រភេទសារធាតុសកម្មដែលគេពេញនិយមប្រេីប្រាស់ (order from gentles to strongest) គឺមានដូចជា៖ PHAs, AHAs និង BHAs.

2. ប្រេីប្រាស់ប្រភេទសឺរ៉ុមសំបូរដោយសារធាតុការពារអុកសុីតកម្ម និង ចញ្ចឹមបំប៉នស្បែក
បន្ទាប់មក បញ្ចូលសេរ៉ូមប្រឆាំងអុកស៊ីតកម្ម ជាពិសេសប្រភេទSerumដែលមានផ្ទុកវីតាមីន C ដើម្បីជួយកាត់បន្ថយស្នាមអុចខ្មៅ។
ដោយសារតែវីតាមីន C គឺជាផ្នែកមួយដ៏សំខាន់នៃដំណើរការសំយោគកូឡាជែន ដែលជួយឱ្យស្បែកតឹងណែន។ វាមិនត្រឹមតែជំរុញការផលិត collagen ប៉ុណ្ណោះទេ វាធ្វើឱ្យមានស្ថេរភាពនៃ collagen ដែល មានក្នុងស្បែកអ្នក ដែល អាចនាំឱ្យមានការកាត់បន្ថយស្នាមជ្រួញលេីស្បែកផងដែរ។

3.ប្រេីប្រាស់ផលិតផលពង្រឹងរនាំងស្បែក
ដេីម្បីធ្វេីការ balance ស្បែកពីរការជំរុះកោសិការស្បែក និង ដេីម្បីការពារស្បែកកុំអោយប្រែមកជាស្ងួតខ្លាំង ឬរនាំងស្បែកខ្សោយ យេីងគួរធ្វេីការប្រេីប្រាស់ប្រេភេទ Moisturizer ដែលអាចធ្វេីការពង្រឹង ផ្តល់សំនេីមជាតិទឹកដល់ស្បែក បន្ថែមនៅពេលយប់។
