Collection: 7 Causes of Wrinkles
ស្នាមជ្រួញគឺជាផ្នែកដែលមិនអាចជៀសបាននៃភាពចាស់? ការពិតគឺថា ស្នាមជ្រីវជ្រួញគឺបណ្តាលមកពីកត្តារួមផ្សំ ដែលភាគច្រើនស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង។ ស្បែកដែលមានសុខភាពល្អធម្មតា ជាទូទៅត្រូវបានផ្តល់សំណើមបានល្អ មានtexture ម៉ត់រលោងស្មេី មានពណ៍ស្មើគ្នា របាំងការពារស្បែករឹងមាំ និងសម្បូរទៅដោយសារធាតុ collagen និង elastin ដែលជាប្រូតេអ៊ីនដែលជួយរក្សាស្បែកឱ្យហាប់ណែន។
.
នៅពេលដែលយើងកាន់តែចាស់ ស្បែករបស់យើងកាន់តែស្តើង កាន់តែស្ងួត បាត់បង់ភាពយឺត និង ងាយនិងទទួលរងការងាយវាយលុកពីមជ្ឈដ្ឋានខាងក្រៅ។ នេះនាំឱ្យមានស្នាមជ្រួញ ផ្នត់ នៅលើស្បែក។
.
តាំងពីកើតមក និងពេញមួយជីវិតរបស់យើង ស្បែករបស់យើងត្រូវបានប៉ះពាល់នឹងកត្តាខាងក្នុង និងបរិស្ថានខាងក្រោជាច្រើនដែលកើតឡើងក្នុងពេលដំណាលគ្នា។ ភាពចាស់កេីតចេញពីដោយសាររាងកាយរបស់យេីងធ្វេីការឆ្លេីយតបទៅនិងកត្តាទាំងនះ។
.
រ៉ាឌីកាល់សេរី ដែលផលិតឡើងដោយអតុល្យភាពនៃដំណើរការអុកស៊ីតកម្ម និងប្រឆាំងអុកស៊ីតកម្ម ដែលហៅថា ភាពតានតឹងអុកស៊ីតកម្ម បណ្តាលឱ្យស្បែកជ្រាវជ្រួញដោយការបំផ្លាញកោសិកាស្បែក។ ការបំផ្លាញកាន់តែច្រើន ឱកាសនៃការវិវត្តន៍នៃស្នាមជ្រួញ និងសញ្ញាផ្សេងទៀតនៃភាពចាស់កាន់តែខ្ពស់។ រ៉ាឌីកាល់សេរីទាំងនេះត្រូវបានបង្កឡើងដោយកត្តាបរិស្ថានមួយចំនួនរួមមាន កាំរស្មីយូវី ការជក់បារី ការបំពុលបរិយាកាស អូហ្សូន និងអាហារូបត្ថម្ភ។
កត្តាបរិស្ថានទាំង ៧ ដែលប៉ះពាល់ដល់ភាពចាស់នៃស្បែក៖
- កាំរស្មីព្រះអាទិត្យ
- ការបំពុលខ្យល់
- ផ្សែងបារី
- សីតុណ្ហភាព
- អាហារូបត្ថម្ភ
- ភាពតានតឹង
- ដំនេក
សូមចាំថា អ្នកមានការគ្រប់គ្រងជាង 80% នៃអាយុស្បែករបស់អ្នក! ដើម្បីជួយទប់ស្កាត់ភាពចាស់នៃស្បែកមុនអាយុ អ្នកជំនាញណែនាំនូវគន្លឹះ៧ខាងក្រោមដេីម្បី កាត់បន្ថយភាពចាស់នៃស្បែកមុនអាយុ៖
- ការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យជារៀងរាល់ថ្ងៃ
- កុំជក់បារី
- ញ៉ាំអាហារដែលមានសុខភាពល្អ និងមានតុល្យភាព
- ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
- គេងអោយបានគ្រប់គ្រាន់
- លាងសម្អាតស្បែករបស់អ្នកដោយថ្នមៗ
- ផ្តល់សំណើមជារៀងរាល់ថ្ងៃ និងជំរុះកោរសិការស្បែកជាប្រចាំ។
-
Klavuu Pure Pearlsation Revitalizing Facial Cleansing Foam 150ml
- Regular price
- Sold out
- Sale price
- $25.00
-
GD11 Esthe Moisture Sun Cream SPF50+ PA ++++ Exp: 28.04.2024
- Regular price
- Sold out
- Sale price
- $29.00
-
Klairs Gentle Black Sugar Facial Polish 110g - Exp 26.07.2024
- Regular price
- Sold out
- Sale price
- $23.00